Thursday, October 4, 2012

ភាពយន្តថៃ “Yes or No 2” ចាប់ផ្តើមចាក់បញ្ចាំង នៅកម្ពុជាហើយ (Trailer inside)

ភ្នំពេញៈ ខ្សែភាពយន្តថៃថ្មីមួយ ដែលមានចំណងជើងថា “Yes or No 2” នាពេលនេះ បានមកដល់កម្ពុជាហើយ ដែលនាំចូលដោយក្រុមហ៊ុន Westec Media Limited ហើយនឹងត្រូវបានចាក់បញ្ចាំង នៅរោងភាពយន្តចំនួន២ ក្នុងរាជធានីភ្នំពេញ ។
ខ្សែភាពយន្ត បង្ហាញពីឆុតឆាកស្នេហា មនោសញ្ចេតនា លាយឡំកំប្លែង ដែលធ្វើឱ្យអ្នកទស្សនាផ្ទុះសំណើច រហូតដល់ចប់មួយនេះ ត្រូវបានដាក់បញ្ចាំងសាកល្បង កាលពីយប់ថ្ងៃទី៤ ខែតុលា នៅរោងភាពយន្ត Legend នាជាន់ទី៣ ផ្សារទំនើប City Mall ។ ភាពយន្តនេះ បាននិយាយពីឆុតឆាកស្នេហា ដ៏ចម្លែករបស់នារីក្រមុំៗ២នាក់ ដែលល្អូកល្អឺនជាមួយគ្នា យ៉ាងផ្អែមល្ហែមបំផុត ធ្វើឱ្យគ្រប់គ្នាចាប់អារម្មណ៍យ៉ាងខ្លាំង ពីខ្សែជីវិតរបស់ពួកគេ ប៉ុន្តែ៣ឆ្នាំក្រោយមក សេ្នហារវាង Pie និង Kim ចាប់ផ្តើមល្អក់កករ។
ជនមួយចំនួនដូចជា Jam និង Maysa បានជ្រែកចូលក្នុងពិភពសេ្នហា របស់អ្នកទាំងពីរ ហើយធ្វើឱ្យសេ្នហាមួយនេះ រង្គោះរង្គើ ដោយជួបនូវ ឧបសគ្គជាច្រើន ។ តើស្នេហាប្រឆាំងនឹងធម្មជាតិដូច្នេះ នឹងទៅជាយ៉ាងណា? ដូច្នេះមានតែរង់ចាំតាមដានទាំងអស់គ្នា នៅរោងកុន Legend និង PlatinumCineplex។
គួរបញ្ជាក់ផងដែរថា ភាពយន្តនេះ នឹងត្រូវចាប់បញ្ចាំងជាសាធារណៈ ចាប់ពីថ្ងៃទី៤ ខែតុលា ឆ្នាំ២០១២ តទៅ នៅរោងភាពយន្ត Legend ដែលមានទីតាំង នៅផ្សារទំនើប City Mall ជាន់ទី៣ និង រោងភាពយន្ត Platinum Cineplex ដែលមានទីតាំងនៅ ផ្សារទំនើបសូរិយាជាន់ទី៥ ៕
Looking Today

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More