Friday, October 5, 2012

បង្កងសមុទ្រពណ៌ខៀវ ដ៏កម្រ ត្រូវបានប្រទះឃើញសាជា​​​​​​​​​​​ថ្មី នាឈូង សមុទ្រប្រទេសកាណាដា

ព័ត៌មានអន្តរជាតិ ៖  តាមការអោយដឹងពីគេហទំព័របរទេស  ដែលជាទំព័រសារព័ត៌មាននាំមុខ
បានអោយដឹងថា កាលពីពេលថ្មីៗនេះ បង្កងសមុទ្រពណ៌ខៀវ ដែលត្រូវបានគេស្គាល់ថា ជាប្រ
ភេទបបង្កងសមុទ្រកម្រម្យ៉ាង ត្រូវបានគេប្រទះឃើញសាជាថ្មី  នៅឯឆ្នេរសមុទ្រប្រទេសកាណា
ដា។

គួរបញ្ជាក់ផងដែរថា  បង្កងសមុទ្រពណ៍ខៀវដ៏កម្រមួយប្រភេទនេះ ត្រូវបានប្រទះឃើញ ក៏ដូច
ជានេសាទបានដោយ Captain ទូកនេសាទបង្កងសមុទ្រ គឺលោក  Bobby  Stoddard  មានវ័យ
៥១ ឆ្នាំ  ខណៈពេលដែលគាត់ទើបតែបានជួបប្រទះវាជាលើកដំបូង  ស្របពេលដែលគាត់បាន
ក្លាយជាអ្នកនេសាទចាប់តាំងពី ៣៣ ឆ្នាំមុនមកម្ល៉េះ។

លើសពីនេះទៅទៀត បើយោងតាម វិទ្យាស្ថានជំនាញសាស្រ្តខាងបង្កងសមុទ្រ (Lobster Insti-
tute) បានបញ្ជាក់អោយដឹងថា បង្កងសមុទ្រពណ៌ខៀវ ដែលជាប្រភេទបង្កងកម្រមួយនេះ ត្រូវ
បានរកអោយឃើញថា វាមានប្រូតេអ៊ិន ច្រើនជាងបង្កងដទៃៗទៀត៕

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More