Thursday, October 4, 2012

ជេស្តា ចូលរួមក្នុងកម្មវិធី "តារាក្នុងដួងចិត្តខ្ញុំ" សប្តាហ៍នេះ

ភ្នំពេញៈ ម្ចាស់បទ "ម៉ែក្មេកចង់បានកូនប្រសារបារាំង" ដែលជាតារាចម្រៀង ប្រចាំផលិតកម្ម Diamond Music លោក ជេស្តា នឹងចូលរួមជា ភ្ញៀវកិត្តិយសក្នុងកម្មវិធី "តារាក្នុងដួងចិត្តខ្ញុំ" នៃស្ថានីយវិទ្យុដើមអម្ពិល អេហ្វអឹម 93. 75 មេហ្គាហឺត នៅថ្ងៃសុក្រ សប្ដាហ៍ នេះ។
ក្នុងកម្មវិធី "តារាក្នុងដួងចិត្តខ្ញុំ" មានផ្សាយជូន ជារៀងរាល់ថ្ងៃសុក្រ វេលាម៉ោង២និង១០នាទី រហូតដល់ ម៉ោង៣រសៀល នៅក្នុងកម្មវិធីរៀងរាល់សប្តាហ៍ មានការអញ្ជើញចូលរួម ពីសិល្បករ និងសិល្បការិនី ដែលមានឈ្មោះបោះសំឡេង នៅក្នុងប្រទេសកម្ពុជា ចូលរួមជាភ្ញៀវកិត្តិយសផងដែរ។
នៅថ្ងៃសុក្រ ទី០៥ ខែតុលា ឆ្នាំ២០១២នេះ នឹងមានវត្តមានតារាចម្រៀងប្រុស រូបស្រស់សង្ហាដែលមាន ឈ្មោះបោះសំឡេង គួរសមប្រចាំផលិតកម្ម Diamond Music លោក ជេស្តា នឹងចូលរួមបកស្រាយទាក់ទង នឹងការងារសិល្បៈ ក៏ដូចជាចូលរួមចែករំលែក បទពិសោធន៍ និង ភាពជោគជ័យដល់ ប្រិយមិត្តអ្នកស្តាប់។
ជុំវិញចម្ងល់ទាំងនេះ នឹងបង្ហាញឲ្យប្រិយមិត្តដឹង នៅក្នុងកម្មវិធី "តារាក្នុងដួងចិត្តខ្ញុំ" ហើយប្រិយមិត្ត ក៏អាចទូរស័ព្ទសាកសួរ ក៏ដូចជាជជែកកម្សាន្ត ជាមួយតារាកិត្តិយសបាន ដោយគ្រាន់តែទាក់ទងតាមប្រព័ន្ធទូរស័ព្ទ ចំនួន៤ខ្សែគឺលេខ ៖ 088 863 633 8, 092 942 955 ,015 595 435, 010 673 385 ។
សូមជម្រាបផងដែរ ថាតារាចម្រៀង ជេស្តា បានចុះកុងត្រានៅផលិតកម្ម Diamond Music ជាង១ឆ្នាំមកហើយ ដោយនៅក្នុងផលិតកម្ម លោកបានច្រៀងបទ ចម្រៀង ជិត១០បទ ដោយនៅក្នុងបទចម្រៀងទាំងអស់នោះ បទចម្រៀងដែលធ្វើឲ្យទស្សនិកជនស្គាល់ ច្រើនជាងគេ គឺតាមរយៈបទ "ពេលណាបងមានឱកាស ,មិនហ៊ានប្រឈមមុខ, ប្រសិនបើអាចចង់ប្រាប់ ថាសុំទោស, ម៉ែក្មេកចង់បានកូនប្រសារបារាំង" និងបទចម្រៀងមួយ ចំនួនទៀត។
មិនត្រឹម តែប៉ុណ្ណោះតារាចម្រៀងរូបនេះ ក៏មានមហិច្ឆតាចង់ក្លាយខ្លួនជាតារចម្រៀង ដែលមានឈ្មោះបោះសំឡេងមួយរូប ដូចតារាចម្រៀងជើងចាស់ លោក ព្រាប សុវត្ថិ ព្រោះតែការស្រលាញ់ ពេញចិត្តនូវការតស៊ូពីបាតដៃទទេ និងការថែរក្សាកេរ្តិ៍ឈ្មោះបានល្អ ដែលនេះគឺជាគំរូរល្អ សម្រាប់រូបលោក ដែលជាតារាស្រករក្រោយ។
ប្រិយមិត្តក៏អាចបើកស្តាប់ កម្មវិធី "តារាក្នុងដួងចិត្តខ្ញុំ" តាមរយៈគេហទំព័រ Looking TODAY ផងដែរ 
Looking Today
Looking Today
Looking Today

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More