នាង Oh In Hye តារាសម្ដែង បានបាត់ពីសិល្បៈមួយរយៈ
បន្ទាប់ពីរឿងសិចស៊ីហួសកម្រិត ដោយសារតែនាងស្លៀកពាក់ បញ្ចេញដើមទ្រូងខ្លាំងពេក
គឺរ៉ូបនាងស្លៀកក្នុងកម្មវវិធី Busan International Film Festival
កាលពីឆ្នាំមុខ ជារ៉ូបសិចស៊ីជ្រុល ដោយរ៉ូបបិទបាំងក្បាល
ដើមទ្រូងបន្តិចតែប៉ុណ្ណោះ នាង Oh In Hye ចង់ស្ទីលសិចស៊ីដូចរបស់កាន លូលូ
ដើម្បីទទួលការចាប់អារម្មណ៍ពីអ្នក ទស្សនិកជនក្នុងកម្មវិធីនេះ
មិនបានដូចបំណងរបស់នាង បែរធ្វើឲ្យអ្នកទស្សនារិះគន់ យ៉ាងខ្លាំងទៅវិញ។
តាមគេហទំព័រកូរ៉េ forums.allkpop បានប្រាប់កាលពីថ្ងៃទី ១ ខែតុលា ឆ្នាំ
២០១២ ឲ្យដឹងថា នាង Oh In Hye បានចូលរូមជាមួយកម្មវិធី Strong Heart
“ជីវិតពិតរបស់តារា” ហើយជាឱកាស សម្រាប់នាងបកស្រាយ រឿងបាត់មុខពីសិល្បៈ
គឺដោយនាងបានលើករឿង សម្លៀកបំពាក់រ៉ូបសិចស៊ី
បញ្ចេញដើមទ្រូងក្នុងកម្មវិធី Busan International Film Festival ក្នុងឆ្នាំ
២០១១ ធ្វើជាប្រធានបទសម្រាប់កម្មវិធីនេះ។
នាង Oh In Hye បានប្រាប់ឲ្យដឹងថា នាងបាត់មុខពីសិល្បៈ
ដោយសារតែនាងឃើញរូបភាព រ៉ូបសិចស៊ីរបស់នាងត្រូវបាន គេបង្ហោះពាសពេញ
ប្រព័ន្ធអនឡាញ និងតាមសារព័ត៌មានផ្សេងៗ ដូចជា កាសែត និងទស្សនាវដ្តី
ដែលធ្វើឲ្យនាងខ្មាស់គេជាខ្លាំង នឹងទទួលការរិះគន់ពីអ្នកគាំទ្រ
របស់នាងទៀតផង៕



0 comments:
Post a Comment