អត្ថប្រយោជន៍ របស់ទឹកដូង ចំពោះសុខភាព
ទឹកដូង បានជួយសង្គ្រោះជីវិត របស់ទាហានជាច្រើន ក្នុងអំឡុងពេលមានសង្គ្រាម ។ ទឹកដូងគឺបានមកពី ដូងខ្ចីស្រស់ៗ ។ ដោយសារតែការផ្ទុក ជាតិប៉ូតាស្យូមដ៏ច្រើនរបស់វា ទឹកដូងគឺពិតដើរតួទាំងជា វេជ្ជបណ្ឌិតផង និង ជាអ្នកចិញ្ចឹមរាងកាយ សំរាប់កីឡាករផង ។· ទឹកដូងគឺល្អសំរាប់ការបង្គ្រប់ ជាតិទឹកដោយសារអ៊ីសូតូនីក ពីធម្មជាតិរបស់វា ។ នៅពេល ដែលរាងកាយរបស់អ្នក មានជាតិទឹកគ្រប់គ្រាន់ ហើយវានឹងមានភាពងាយស្រួល ក្នុងការកំចាត់នូវ ជាតិពុលតាមរយៈការបត់ជើងតូច ។
· សារធាតុការពារប្រតិកម្មអុកស៊ីត ដែលបានរកឃើញនៅ ក្នុងទឹកដូងជួយប្រឆាំងប្រយុទ្ធ នឹងរ៉ាឌីកាល់នៅក្នុងរាងកាយរបស់អ្នក។
· ទឹកដូងជួយ ក្នុងការគ្រប់គ្រងទម្ងន់ នៅពេលវាត្រូវបានគេប្រើជំនួសទឹកដោះគោ ដោយសារតែវាមានជាតិខ្លាញ់ទាប និង គ្មានកូឡេស្តេរ៉ូល ។
· ទឹកដូងអាចជួយកាត់បន្ថយ ការហើមប៉ោងនៅដៃ និង ជើងរបស់អ្នក ហើយវាក៏ជួយអោយ មានភាពងាយស្រួល ក្នុងការបឺតស្រូបរបស់ឱសថផងដែរ ។
· ការលាងមុខជាមួយនឹងទឹកដូង អាចជួយកាត់បន្ថយ ការចេញមុននៅលើផ្ទៃមុខ។
· ទឹកដូងអាចជួយកាត់បន្ថយ សម្ពាធឈាម ។
· មានគេអះអាងថា ការទទួលទានទឹកដូង គឺនឹងអាចជួយរក្សាកម្រិត pH នៃសារធាតុរាវ ក្នុងរាងកាយអ្នក និងជំរុញដំណើរ ឈាមរត់អោយបានល្អ ។
· ទឹកដូងអាចប្រើប្រាស់ជា ភេសជ្ជៈសំរាប់កន្លែងហាត់កីឡា ដើម្បីបំពេញ នូវអេឡិចត្រូលីត ដែលបានបាត់បង់ ក្នុងអំឡុងពេលនៃការហាត់ប្រាណ ។
· វាជួយក្នុងការរំលាយអាហារ តាមរយៈការបញ្ចេញឧស្ម័ន អោយមានវត្តមាន ក្នុងបំពង់អាហារ របស់អ្នក ។
· វេជ្ជបណ្ឌិតជាច្រើន បានណែនាំថា ទឹកដូងជួយក្នុងការរំលាយគ្រួស ក្នុងតម្រងនោម និងជួយអោយវាមាន ភាពងាយស្រួល នឹងធ្លាក់ចេញមក ៕

0 comments:
Post a Comment