ភ្នំពេញ៖ អតីតតារាសម្ដែងធ្លាប់ល្បីឈ្មោះ
កាលពីអំឡុងឆ្នាំ ២០០៥-២០០៨ នាង ខៀវ សុខារ៉ាវី បានទម្លាក់ចោល ការងារសិល្បៈ
បន្តិចម្តងៗ បន្ទាប់ពីបរាជ័យ មង្គលការជាមួយលោក ស៊ុក សុភា កាលពី ថ្ងៃទី ១
មករា ២០០៨ ប៉ុន្តែក្រោយមក ក្រុមគ្រួសាររបស់នាង បានអះអាងថា ខៀវ សុខារ៉ាវី
បានចេញទៅរស់នៅ និង រៀបការប្តី នៅអាមេរិក បាត់ទៅហើយ ។
ប៉ុន្តែថ្មីៗនេះបើតាបប្រភពពី អ្នកនៅរាប់អានជិតស្និទ្ធ
នឹងតារាសម្ដែងខកស្នេហ៍រូបនេះ បានបង្ហើបប្រាប់ឲ្យដឹងថា ខៀវ សុខារ៉ាវី
នាងមិនបានទៅរស់នៅ សាងជីវិតជាថ្មីលើ ទឹកដីអាមេរិក ជាមួយស្វាមីលាក់មុខ
របស់នាងនោះឡើយ ពោលគឺនាងកំពុងតែ រស់នៅយ៉ាងមានក្ដីសុខ ក្នុងសុភមង្គលមួយ
ដ៏ស្ងប់ស្ងាត់មួយ ក្នុងស្រុកខ្មែរ និងមិនខ្វល់ពី អាពាហ៍ពិពាហ៍ស្របច្បាប់
ដូចអតីតប្រុសស្នេហ៍ លោក ស៊ុក សុភា ដែលបានរៀបការ យ៉ាងអធិកអធម កាលពីថ្ងៃទី២២
ខែមិថុនា ឆ្នាំ២០១២ នោះឡើយ ។
ព្រោះកន្លងមក មានគេឃើញនាង រស់នៅស្រុកខ្មែរ និងបានឃើញ ខៀវ សុខារ៉ាវី
បីកូនស្រីទៅលេង ផ្ទះម្តាយរបស់នាង នៅម្ដុំមាត់ទន្លេ ក្បែរផ្សារចាស់ ខណៈដែល
នាងកំពុងរស់នៅ ជាមួយស្វាមីម្ដុំ ត្រើយខាងកើត ក្បែរស្ពានជ្រោយចង្វារ
ក្នុងសង្កាត់ព្រែកលាប ។ មិនតែប៉ុណ្ណោះរហូត មកដល់ពេលនេះ កូនស្រី របស់ ខៀវ
សុខារ៉ាវី ក៏ត្រូវបានគេដឹងថា កាន់តែមានរាងកាយ ធំធាត់ជាងមុនច្រើន ប៉ុន្តែ
ខៀវ សុខារ៉ាវី បែរជា នៅតែសម្ងំលាក់ខ្លួន យ៉ាងអាថ៌កំបាំងជាមួយប្ដី
អត់ខាន់ស្លា មិនខ្វល់ពីពាក្យនិន្ទា ឬពាក្យពេបជ្រាយពីសំណាក់ ពួកមាត់ចាបមាត់
ព្រាបនោះឡើយ ។
ថ្វីត្បិតតែកូនស្រី របស់ ខៀវ សុខារ៉ាវី ធំបន្តិចទៅហើយក្តី
ក៏គម្រោងរៀបការ នៅតែមិនមានដំណឹង ជាវិជ្ជមានណាមួយ គួរឲ្យត្រេកអរ
សម្រាប់មិត្តភក្តិជាអ្នកសិល្បៈ ដែលពួកគេកំពុងតែ ទន្ទឹងរង់ចាំពី ដំណឹងនេះដោយ
អន្ទះសារ ហើយគេក៏បាន ដឹងយ៉ាងប្រាកដថា តារារូបនេះ ត្រូវបានស្វាមី
ហាមមិនឲ្យចូលសិល្បៈទៀតទេ ពោលនាងត្រូវ បញ្ចប់អាជីពនេះ ទាំងស្រុង។
ទោះបីជា ខៀវ សុខារ៉ាវី ត្រូវបោះបង់ចោលអាជីពសិល្បៈ ទាំងស្រុងទៅហើយក្ដី
តែសម្រាប់ព័ត៌មាន ជុំវិញជីវិតឯកជន របស់នាង នៅតែមានទស្សនិកជនជាច្រើន
ដែលធ្លាប់គាំទ្រ អន្ទះសារចង់ដឹង ពីសុខទុក្ខនាងដដែល ។ ជាពិសេសដំណឹងនៃ
ការរៀបមង្គលការរបស់ ខៀវ សុខារ៉ាវី ព្រោះអតីតប្រុសស្នេហ៍ គឺលោក ស៊ុក សុភា
បានបង្ហាញភាពក្លាហានរបស់ខ្លួន ដឹកដៃភរិយាជាអាណិកជនអូស្រ្តាលី
ចូលរោងការយ៉ាងពេញ មុខពេញមាត់បាត់ទៅហើយ ។ ចំណែក ខៀវ សុខារ៉ាវី
នាងក៏ត្រូវហ៊ាន បង្ហាញភាពក្លាហាន និងមិនត្រូវខ្លាច ពីឧបសគ្គមករារាំង
ក្នុងពិធីមង្គលជ័យ របស់នាងដែរ ខណៈដែលម្ដាយរបស់នាង
បានចៅស្រីដ៏គួរឲ្យស្រឡាញ់ពរ នៅនឹងដៃហើយនោះ ខ្លាចអីនឹងត្រូវចេញមុខជាចំហ....៕







ផ្ទះរបស់ ខៀវ សុខារ៉ាវី ដែលបើកជាហាងកាត់សក់ មេស្ស
0 comments:
Post a Comment