Friday, October 5, 2012

អ៊ុន អាលីហ្សា កៀកកើយជាមួយ សុខ រក្សា នៅអាមេរិក ភ្លេចគូដណ្ដឹង

ភ្នំពេញ ៖ តារាចម្រៀងនៅក្នុងផលិតកម្មសាន់ដេ ម្ចាស់បទ "អាលីបាបា" លោក សុខ រក្សា និងតារាសម្តែងដែលមាន រូបសម្រស់ស្រស់សោភា កញ្ញា អ៊ុន អាលីហ្សា បានដឹកដៃគ្នា ទៅរាំច្រៀងនៅក្រៅប្រទេស កាលពីប៉ុន្មានសប្តាហ៍មុខនេះ។ ការចាកចេញទៅសម្តែង នៅក្រៅប្រទេសនេះ គឺមិនមែនមានតែ ពីរនាក់លោក សុខ រក្សា និង អ៊ុន អាលីហ្សា ប៉ុណ្ណោះទេ គឺមានសិល្បករ និងសិល្បការិនី ជាច្រើននាក់ទៀតផងដែរ ។
ខុសប្លែកពីសិល្បករសិល្បការិនីដទៃ គេបានឃើញថា សុខ រក្សា និង អ៊ុន អាលីហ្សា ពេលទៅដល់ទឹកដីអាមេរិក ពួកគេទាំងពីរបានបង្ហាញ ភាពស្អិតល្មួតជាមួយគ្នា យ៉ាងខ្លាំង ។ នេះបើតាមការមើលឃើញ ទិដ្ឋភាព ជាក់ស្តែង ដែល អាលីហ្សា បានបង្ហោះឲ្យមហាជន បានឃើញនៅលើ ហ្វេសប៊ុក (Facebook) របស់នាង។
ការបង្ហាញឲ្យឃើញនូវទិដ្ឋភាពបែបនេះ ធ្វើឲ្យទស្សនិកជនមួយចំនួន ជាពិសេសអ្នកដែលនិយមលេង (Facebook) មានការងឿងឆ្ងស់ និងមានមន្ទិល ក្នុងចិត្តយ៉ាងខ្លាំងថា សុខ រក្សា និង អ៊ុន អាលីហ្សា កំពុងតែមានទំនាក់ទំនង មិនធម្មតាជាមួយគ្នា ខណៈដែលតារាចម្រៀង និងតារាសម្តែងទាំងពីរ នាក់ចេញ ទៅសម្តែងនៅក្នុង ទឹកដីរបស់លោក អូបាម៉ា គឺសហរដ្ឋអាមេរិក ហើយត្រូវបានគេដឹងថា អាលីហ្សា មានគូដណ្ដឹង កំណាន់ចិត្តរួចទៅហើយ ។
ចំពោះការមានមន្ទិលសង្ស័យ របស់ទស្សនិកជន មកលើ អាលីហ្សា គឺខុសទាំងស្រុង ដោយសារតែ អាលីហ្សា បានប្រកាសក្តែងៗថា នាងមានគូដណ្ដឹងរួចហើយ និងត្រៀមចូលរោងការ នៅដើមឆ្នាំ២០១៣ ខាងមុខនេះ ។ ដោយឡែក ចំពោះរូបភាពដែលគេទាំងពីរនាក់ បានថតជាមួយគ្នានេះ គឺជារូបភាពមួយ ដែលពួកគេថត ទុកជាអនុស្សាវរីយ៍ ខណៈដែលបាន ទៅសម្តែងនៅទឹងដី សហរដ្ឋអាមេរិក ជាមួយគ្នាហើយនោះ ៕

Photo by Looking Today
Photo by Looking Today
Photo by Looking Today
Photo by Looking Today
Photo by Looking Today
Photo by Looking Today
Photo by Looking Today
Photo by Looking Today
Photo by Looking Today
Photo by Looking Today

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More