Thursday, October 4, 2012

ជង់​ប្លន់​យក​រថយន្ត Range Rover ជិះ​គេចខ្លួន លុះ​បែក​កង់​ទុក​រថយន្ត​ចោល​

ភ្នំពេញ ៖ ជនសង្ស័យ​មាន​បក្ខពួក​៤​នាក់​ជិះ​ម៉ូតូ​២​គ្រឿង ប្រដាប់​ដោយ​អាវុធ​ចំនួន​៤​ដើម បានធ្វើ​សកម្មភាព​ភ្ជង់​នឹង​វាយ​ជនរងគ្រោះ​បែកក្បាល​ប្លន់​យក​រថយន្ត​ មួយគ្រឿង​ម៉ាក Range Rover ស៊េរី​ឆ្នាំ​២០១២ ពណ៌​ខ្មៅ គ្មាន​ស្លាក​លេខ ហើយ​ក្រុមចោរ​ខំប្រឹង​ជិះ​គេចខ្លួន លុះ​ពេល​រថយន្ត​បែក​កង់ ពួកវា​បាន​ទុក​រថយន្ត​ចោល ហើយ​គេចខ្លួន​បាត់ស្រមោល​។​
ហេតុការណ៍​ ប្លន់​ប្រដាប់អាវុធ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង ០៣​និង​១០​នាទី​ទាបភ្លឺ​ឈានចូល​ថ្ងៃទី​០៤ ខែតុលា ឆ្នាំ​២០១២ នៅ​ចំណុច​តាម​បណ្តោយ​ផ្លូវ​ព្រះមុនីវង្ស កែង​នឹង​ផ្លូវ​លេខ​១៨៤ ស្ថិតក្នុង​សង្កាត់​បឹងរាំង ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ។​
សមត្ថកិច្ច​ប្រាប់​ឲ្យ​ដឹងថា ជនរងគ្រោះ​មាន​គ្នា​២​នាក់ ទី​១,​ឈ្មោះ ទាវ សា​រ៉ា​រិ​ទ្ធ ភេទ​ប្រុស អាយុ​២៩​ឆ្នាំ មុខរបរ​ជាង​ធ្វើ​សក់ ស្នាក់​នៅផ្ទះ​លេខ​៩០ ក្នុង​បូរី​សុភមង្គល សង្កាត់​ជ្រោយចង្វា ខណ្ឌ​ប្ញ​ស្សី​កែវ (​របួស​បែកក្បាល​ខាងក្រោយ​) និង​ទី​២,​ឈ្មោះ ប៉ែន សុ​បញ្ញា ភេទ​ប្រុស អាយុ​២១​ឆ្នាំ បច្ចុប្បន្ន​រស់នៅ​ផ្ទះ​លេខ​១០៣ ផ្លូវ​លេខ​១០៥ សង្កាត់​បឹង​កេងកង​ទី​៣ ខណ្ឌចំការមន រាជធានី​ភ្នំពេញ (​មិន​រងរបួស​នោះទេ​) ។​
ប្រភពព័ត៌មាន​ ពី​សមត្ថកិច្ច​បញ្ជាក់​ប្រាប់​ថា ជនរងគ្រោះ​ទាំង​២​នាក់​ត្រូវ​ក្រុម​ចោរ​មាន បក្ខពួក​៤​នាក់​ជិះ​ម៉ូតូ​ពីរ​គ្រឿង ប្រដាប់​ដោយ​អាវុធ​ចំនួន​៤​ដើម ធ្វើ​សកម្មភាព​ភ្ជង់​ប្លន់​នឹង​វាយ​អ្នកបើកបរ​រថយន្ត ឈ្មោះ ទាវ សា​រ៉ា​រិ​ទ្ធ នឹង​ស្នាប់​កាំភ្លើង​ចំក្បាល​ពីក្រោយ​បែក​ក្បាល​ហូរ​ឈាម ប្លន់​យក​រថយន្ត​ខាងលើ ហើយ​ក្រុម​ចោរ​បាន​ជិះ​គេចខ្លួន ធ្វើ​មានការ​ភ្ញាក់ផ្អើល​ដល់​អ្ន​ក​ដំណើរ និង​ប្រជាពលរដ្ឋ​ផង​ដែរ ។
សមត្ថកិច្ច​ ប្រាប់​បន្ត​ថា បន្ទាប់ពី​កើតហេតុ​ប៉ូលិស ក៏ដូចជា​ប៉េអឹម ខណ្ឌ​ដូនពេញ ខណ្ឌ​ចំការមន និង​ខណ្ឌ​មានជ័យ បាន​សហការ​គ្នា​ដោយ​បោះដៃ​រកគ្នា តាមរយៈ​វ​ទ្យុ​ទាក់ទង នឹង​ធ្វើ​ការ​តាម​រក ក៏​ប្រទះឃើញ​រថយន្ត​របស់​ជ​ន​រងគ្រោះ​ត្រូវ​បាន​ក្រុម​ចោរ យកទៅ​ទុកចោល​នៅ​ចំណុច​ផ្លូវលំ ភូមិ​ចំរើន​ផល សង្កាត់​បឹងទំពុន ខណ្ឌមានជ័យ ដោយសារ​រថយន្ត បែក កង់​ខាងក្រោយ​។​



ក្រោយ​រក​រថយន្ត Range Rover ឃើញ ​សមត្ថកិច្ច​បាន​យកទៅ​រក្សាទុក​នៅ​ប៉េអឹម​ក្រុង ដើម្បី​ធ្វើ​កំណត់ហេតុ ក្នុងការ​តាម​ស្រាវជ្រាវ​វែក​រកមុខ​ក្រុមចោរ ដើម្បី​យក​ផ្ដន្ទាទោស ទៅតាម ផ្លូវច្បាប់​៕

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More