Thursday, October 4, 2012

Ariel Lin មានឈ្មោះ ជាស្រីកំណាច ដណ្តើមសង្សារគេ

តៃវ៉ាន់៖ នាង Ariel Lin បានបង្ហាញពីគូស្នេហ៍ជាថ្មី កាលពីខែសីហាកន្លងទៅ ដោយបុរសនោះជាមិត្តភក្តិ ចាស់ស្គាល់ គ្នាយូររាប់សិបឆ្នាំមកហើយ ឈ្មោះ លិន វី ឆាវ ។ ពួកគេជួបគ្នាចៃដន្យ ក្នុងពិធីមង្គលការ របស់សាច់ញាតិនាង ហើយចាប់តាំងពីពេលនោះ មក ក៏បានបង្ហាញមុខជារឿយៗដល់ សាធារណជន បានឃើញ ។ ប៉ុន្តែកាលពីថ្មីៗនេះ មានមនុស្ស ម្នាក់អះអាងថា ខ្លួនជាមិត្តរបស់នាង ខេយ៍ អតីតមិត្តស្រីរបស់ លិន វី ឆាវ ផ្តល់ការសម្ភាសន៍ ដល់ទស្សនាវដ្តីតៃវ៉ាន់ថា នាង អារៀល លីន ( Ariel Lin) ជាមនុស្សទី ៣ ដែលបំបែកបំបាក់ ស្នេហារបស់ពួកគេ ។
ស្រីម្នាក់នោះអះអាងថា ទាំងនាង ខេយ៍ និង វី ឆាវ ស្គាល់គ្នាជាង ១០ ឆ្នាំហើយ គឺ វី ឆាវ បានធំដឹងក្តីនៅ កាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក ដែលចាត់ទុកថា ស្គាល់គ្នាតាំងពីតូចៗ ហើយទើបតែទាក់ទងគ្នា ជាសង្សារបានជាង ២ ឆ្នាំប៉ុណ្ណោះ ។ ក្រោយពេលដែល វី ឆាវ ធ្វើជាអ្នកកំដរកូនកំលោះ ក្នុងពិធីអាពាហ៍ពិពាហ៍ របស់សាច់ញាតិ នាង អារៀល លីន អ្វីៗបែរជាក្រឡាប់ចក្រ មិនដឹងជាយ៉ាងម៉េច ទើបគេទាំងពីរនាក់ទាក់ទងគ្នា ស្អិតរហូតមក។
ជាហេតុធ្វើឲ្យនាង ខេយ៍ ទ្រាំលែងបានក៏សុំបែក ផ្លូវជាមួយខាងប្រុសសាវានោះចំនួន ៣លើកដែរ ប៉ុន្តែខាងប្រុសមិនព្រមបែក គេថានៅតែស្រឡាញ់ ខេយ៍ យ៉ាងស្មោះទាំងចិត្ត ទាំងកាយដដែល ។
ទីបំផុតទ្រាំមិនបាន ខេយ៍ ក៏ទូរស័ព្ទទៅរក អារៀល( Ariel Lin) ហើយត្រូវនាងឆ្លើយថា ពួកនាងបែកផ្លូវគ្នារួចហើយ ទើបនាង( Ariel Lin) ទាក់ទងជាមួយគេ( វី ឆាវ ) ហើយបានទាំងនិយាយ លួងចិត្តវិញថា តទៅនាងនឹងមាន សេចក្តីសុខច្រើនជាងនេះ ។ ប៉ុន្តែពាក្យទាំងនោះ រឹតតែធ្វើបាបទឹកចិត្ត ខេយ៍ ខ្លាំងបំផុត រហូតដល់មិត្តភក្តិ នាងក្តៅក្រហាយ ហើយចេញមុខលាតត្រដាង ការពិតដល់សាធារណជន ជំនួសខេយ៍បែបនេះទៅ ។
ចំណែកនាង អារៀល ប្រាប់ថា មុនពេលនាងទាក់ទង ជាមួយមិត្តប្រុសលោក លិន វី ឆាវ នាងបានសួរយោបល់ ពីបងស្រី និងបងថ្លៃ ដើម្បីបានដឹងច្បាស់ប្រវត្តិ ដើមទងគូសង្សារនេះ រួចរាល់ហើយដែរ ។ ដឹងថា គេទាំងពីរបានបែកបាក់គ្នា ស្រេចបាច់យូរមកហើយ ទើបនាងដាក់ចិត្តស្រឡាញ់ វី ឆាវ ។
ទាក់ទិននឹងការបកស្រាយខាងលើនេះ នាង Ariel Lin និយាយថា រឿងនេះប្រហែលជាមក ពីស្រីស្នេហ៍ចាស់របស់សង្សារនាង មិនទាន់អាចធ្វើចិត្តបាននៅឡើយ ក្នុងពេលដែល សង្សារបែកទៅមានអ្នកថ្មី ។ តាមពិតនាងគ្មានចេតនា បង្កការឈឺចាប់ដល់នារី ដូចគ្នានោះទេ ហើយពេលនេះ ទោះនិយាយអ្វីក៏មិនអាចធ្វើអ្វីបានដែរ ដូច្នេះនាងសុខចិត្តជឿ តាមសម្តីមិត្តប្រុសនាង វិញប្រសើរជាងអង្គុយឈឺចាប់ ៕
Photo by Looking Today
Photo by Looking Today
Photo by Looking Today
Photo by Looking Today
Photo by Looking Today
Photo by Looking Today
Photo by Looking Today
Photo by Looking Today
Photo by Looking Today

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More