Thursday, October 4, 2012

ទៅដេកវត្ដ ចាំបោះបាយបិណ្ឌ ត្រូវក្មេងស្ទាវ ៦នាក់ ចាប់រំលោភ

កំពង់ធំ ៖ នារីម្នាក់អាយុ ១៩ឆ្នាំ ត្រូវក្មេងស្ទាវមួយក្រុមមានគ្នា ៦នាក់ ចាប់រំលោភរហូតបានសម្រេច ហើយរត់ គេចខ្លួនបាត់។ ហេតុការណ៍នេះ កើតឡើងនៅវេលាម៉ោង ៧ យប់ ថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ២០១២ នៅក្បែរសាលារៀនសំបូរ ឃុំសំបូរ ស្រុកប្រាសាទសំបូរ។
តាមរបាយការណ៍របស់សមត្ថកិច្ច ស្រុកប្រាសាទសំបូរ បានឱ្យដឹងថា នារីរងគ្រោះមានឈ្មោះ ធ.ហ អាយុ ១៩ឆ្នាំ រស់នៅភូមិកូនក្អែក ឃុំសំបូរ ស្រុកប្រាសាទសំបូរ បានចេញពីផ្ទះជាមួយក្រុមគ្រួសារ  ទៅដេកនៅវត្ដសំបូរ ដើម្បី ចាំបោះបាយបិណ្ឌ ពេលទៀបភ្លឺ នៅថ្ងៃបិណ្ឌ១។ នៅយប់កើតហេតុ ជនរងគ្រោះបានចុះពីសាលាឆាន់ ដែលក្រុមគ្រួសារបានស្នាក់នៅ ដើម្បីទៅបត់ជើង ស្រាប់តែត្រូវក្មេងស្ទាវមួយក្រុម មានគ្នា ៦នាក់ បានចាប់នាងយកទៅគុម្ពោធព្រៃមាត់ស្រះទឹកមួយ ដែលមានចម្ងាយប្រហែល ១០០ម៉ែត្រ ខាងកើតសាលារៀន សំបូរ ហើយចាប់នាងរំលោភម្នាក់ម្ដងៗ រហូតបានសម្រេចទាំងអស់គ្នា ហើយក៏រត់គេចខ្លួនបាត់។
បច្ចុប្បន្នសមត្ថកិច្ចកំពុងចុះស្រាវជ្រាវ តាមចាប់ជនល្មើសទាំង ៦នាក់ ដើម្បីនាំមកផ្ដន្ទាទោសតាមច្បាប់៕

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More