ការថែរក្សាជើងដើម្បីឲ្យ មានសម្រស់ស្រស់ស្អាត
ជើងគឺជាអវៈយវៈមួយដ៏សំខាន់ ដើម្បីជួយលើកសម្រស់នារី ឲ្យស្រស់ស្អាតនិង មានភាពទាក់ទាញដល់ មនុស្សម្នាឲ្យងាកមកចាប់ អារម្មណ៍លើខ្លួន ជាពិសេសបុរសៗ។ ហេតុដូច្នេះហើយដើម្បី ឲ្យជើងទទួលបានភាពស្រស់ ស្អាតអ្នកគួរតែ៖ប្រើប្រាស់ក្រែម
អ្នកអាចធ្វើឲ្យជើងរបស់ អ្នកមានភាពស្រស់ស្អាត ដោយការប្រើប្រាស់ក្រែម លាបស្បែក។ អ្នកគ្រាន់តែយកក្រែមលាប ស្បែកនោះមកលាបជើង ជារៀងរាល់ថ្ងៃ។ មួយវិញទៀតអ្នកក៏អាចប្រើប្រាស់ បន្ទះបំបាត់ជាតិខ្លាញ់ក៏បាន ដើម្បីជួយធ្វើឲ្យជើង របស់អ្នកស្រឡូនស្អាត។
ត្រាំជើងនៅក្នុងទឹកក្តៅឧណ្ណៗនឹងទឹកត្រជាក់
ការត្រាំជើងនៅក្នុងទឹកទាំងនេះ វាមានសមត្ថភាពកាត់ បន្ថយការឈឺចាប់របស់ជើង ថែមទាំងជួយឲ្យចរន្តឈាម ឲ្យមានដំណើរការបានល្អ។
ការម៉ាស្សា
ការម៉ាស្សាជើងគឺជាវិធីដ៏ល្អ ដែលអាចជួយបន្ធូរបន្ថយ ភាពហត់នឿយរបស់យើង។
ការដើរជើងទទេ
ការដើរជើងទទេគឺជា វិធីតាមបែបធម្មជាតិ ដែលជួយឲ្យសាច់ដុំជើង មានភាពរឹងមាំ តែអ្នកមិនត្រូវដើរជើង ទទេញឹកញាប់ពេកទេ ពីព្រោះថាវាជាមូលហេតុ ចំបងដែលងាយនឹង ឆ្លងមេរោគ។
សម្អាតក្រចកជើង
ឧស្សាហ៍សម្អាតក្រចកជើង ដោយការប្រើប្រាស់ច្រាស់ រូសជើងលាយជាមួយ នឹងសាប៊ូ និងក្រូចឆ្មានោះអ្នកនឹ ងមានប្រអប់ជើងស និងនាំមកនូវ អនាម័យផ្ទាល់ខ្លួន។
0 comments:
Post a Comment