Friday, October 5, 2012

គម្រប់ខួប ១ឆ្នាំ នៃមរណភាពលោក Steve Jobs អតីតស្ថាបនិក Apple

មរណភាពរបស់លោក Steve Jobs ត្រូវបានបុគ្គលិករបស់ក្រុមហ៊ុន Apple ទាំងមូល និងមហាជនរាប់ម៉ឺននាក់ បានសោយស្ដាយ និងសង្វែក ព្រោះថា ពិភពលោកទាំងមូលត្រូវ បានបាត់បង់មនុស្សដែល មានទេព្យកោលសមួយរូប។
នៅថ្ងៃទី ០៥ខែ តុលា ឆ្នាំ ២០១២ នេះ គឺជាថ្ងៃគម្រប់ខួប មរណភាពមួយឆ្នាំ របស់លោក Steve Jobs ហើយក៏ជាពេលវេលាមួយដែល មនុស្សជាច្រើនបានធ្វើការ គោរពវិញ្ញាណក្ខន្ធ័លោកផងដែរ។
នៅក្រោយពេលដែលលោក Steve Jobs ទទួលមរណភាព មានមហាជនជាច្រើនបាន ដាក់តាំងរូបលោកនៅតាមផ្ទះ ហើយនៅតាមបណ្ដាមហាវិថីធំៗ ក៏មានតាំងរូបលោកដែរ ក្នុងនោះក៏មានគេហទំព័រ បច្ចេកវិទ្យាជាច្រើនបានបង្ហោះ រូបលោកក្នុងលក្ខណៈ រូបភាពស-ខ្មៅ។
គួរបញ្ជាក់ផងដែរថា លោក Steve Jobs មានឈ្មោះពេញ “Steven Paul Jobs”កើតនៅថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ ១៩៥៥ នៅក្នុងទីក្រុង San Francisco រដ្ឋ California សហរដ្ឋអាមេរិក ហើយបានទទួលមរណភាព នៅថ្ងៃទី ០៥ខែ តុលា ឆ្នាំ ២០១២ ដោយជំងឺមហារីកលំពែង នៅក្នុងអាយុ ៥៦ឆ្នាំ៕

Photo by Looking Today

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More