Thursday, October 4, 2012

កត្តា ដែលអាចបណ្តាលឲ្យ មានជំងឺរលាកថ្លើម

Photo by Looking Today

កត្តា ដែលអាចបណ្តាលឲ្យ មានជំងឺរលាកថ្លើម

E-mail Print PDF
ដើម្បីបង្ការជំងឺរលាកថ្លើម ចូរអ្នកពិនិត្យមើលកត្តា ខាងក្រោមនេះហើយរៀបចំ ជីវិតឲ្យត្រឹមត្រូវ ទៅតាមនេះ ។
- ការប្រើឱសថ ចាក់តាមសរសៃ
- ការប្រើ acetaminophen លើសកម្រិត:កម្រិត ដែលធ្វើឲ្យមានគ្រោះថ្នាក់វា ស្ទើរតែស្មើគ្នាទៅនឹង កម្រិតដែលមានប្រសិទ្ធភាព ដូច្នេះសូមប្រុងប្រយ័ត្ន ប្រើវាតែក្នុងករណីដែល មានការណែនាំច្បាស់លាស់ ។ ត្រូវសួរគ្រូពេទ្យរបស់អ្នក អំពីបរិមាណប៉ុនណា ដែលប្រើទៅហើយមិន បង្កគ្រោះថ្នាក់ដល់រូបអ្នក ។
បើសិនជាថ្លើមរបស់អ្នកមាន សភាពធ្ងន់ធ្ងរ នោះគ្រូពេទ្យរបស់ អ្នកអាចនឹងប្រាប់ឲ្យ អ្នកជៀសវាងការប្រើឱសថ ប្រឆាំងការរលាកមួយចំនួន ។
- ការប្រកាន់យកនូវឥរិយាបទ ផ្លូវភេទប្រថុយប្រថាន (ដូចជាមានដែគូរួមភេទ ច្រើន ហើយរួមភេទ ដោយមិនប្រើ ស្រោមអនាម័យជាដើម)
- បរិភោគចំណីអាហារ ដែលចម្លងរោគ
- ធ្វើដំណើរទៅកាន់ ទីកន្លែងដែលមាន ជម្ងឺមួយចំនួន
- ការរស់នៅក្នុង មន្ទីរពេទ្យឬមណ្ឌលស្តារ
- មានសមាជិកគ្រួសារ មានជម្ងឹរលាកថ្លើម ប្រភេទអា
- សេពសុរាច្រើន ហួសពេក
- ទទួលការប្តូរសរីរាង្គណាមួយ
- មានមេរោគហ៊ីវឬជម្ងឺអេដស៍
- ទទួលការចាក់បញ្ចូលឈាមមុនឆ្នាំ១៩៩០(ពេលនោះមិនទាន់ មានការធ្វើតេស្ត រកជម្ងឺរលាកថ្លើមប្រភេទ សេ នៅឡើយទេ)
- កើតចេញពីមាតាដែលមានជម្ងឺរលាកថ្លើម ប្រភេទបេឬសេ (អាចឆ្លង នៅក្នុងពេលសម្រាល)
- ជាបុគ្គលិកសុខាភិបាល រួមទាំងពេទ្យធ្មេញផងដែរ ដោយសារករប៉ះឈាម
- ការសាក់សាច់៕

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More