១- បុរសដែលមានទ្រព្យច្រើនជ្រុល
ចំពោះទ្រព្យសម្បតិ្ត របស់បុរស កាលបើអាច ទ្រទ្រង់ជីវភាព បានគ្រប់គ្រាន់
នោះគឺជាការ ប្រសើរហើយ តែបើមានទ្រព្យ ច្រើនជ្រុលជារឿយៗ អាច បែកគំនិតគិត
ពីរឿងផ្សេងមិនខាន ។ ម្យ៉ាងទៀត កាលបើ ទ្រព្យរបស់ បុរសនោះ អាចរ៉ាប់រងតម្រូវ
ការគ្រឿងអលង្ការ ពុំមែនតែស្រីស្នេហ៍ តែម្នាក់ នោះ ហើយ បើទោះជាខ្លួន
គេពុំមានគំនិតផ្តួចផ្តើមក្តី ក៏នៅមានស្រីៗដទៃទៀត ដែលពុំមានការអៀនខ្មាស
តាមចោមរោមស្រឡាញ់ដែរ។
ដូច្នេះចូរកុំមានចិត្តលោភលន់ជ្រុលពេក ព្រោះបើពុំបានគ្រប់គ្រង
នៅត្រង់ចំណុចមួយនោះ ឲ្យបានជាប់លាប់ទេ ប្រហែលអាចជាទឹកដ៏ មានជីជាតិ
ហូរចូលក្នុងស្រែ អ្នកដទៃមិនខាន ហើយទៅថ្ងៃក្រោយ
អ្នកប្រហែលជាចៀសមិនរួចនិងក្លាយជាស្ត្រីមេម៉ាយ ។
២- បុរសដែលមានរូបរាងសង្ហាជ្រុល
ចំពោះបុរសណាដែលមានរូបសម្ភស្សស្រស់ស្អាត និងមានរូបរាងសង្ហាដាច់គេ
ពិតជាមានគុណវិបត្តិ ចៀសមិនផុត ។ ដោយមុនពេលរៀបការ ពិត
ជាមានមិត្តស្រីច្រើនរាប់ភ្លេច ហើយក្រោយពេលរៀបការ រួចក៏នៅមានស្រីៗ
ជាច្រើនទៀតចោមរោមស្រឡាញ់ដែរ ។ ដូច្នេះបើឲ្យលួចស្រឡាញ់ គឺមិនខុសទាស់ អ្វីឡើយ
តែបើឲ្យសុំរៀបការជាមួយ សុំបាយៗហើយ ។
៣-បុរសដែលមានមាឌខ្ពស់ជ្រុល
ចំពោះបុរសកាលបើមានមាឌខ្ពស់ខ្លាំងពេក ពិបាករកប្រពន្ធបន្តិច
លើកលែងតែស្ត្រីនោះ មានកម្ពស់ ប្រហាក់ប្រហែលគ្នា ឬទាបជាងបន្តិច ទើបនាង
យល់ព្រមរៀបការ ។ រីឯស្ត្រីដែលមានមាឌទាប ឈរត្រឹមក្រោមក្លៀក បុរសនោះ
គឺពិតជាមិនចង់រៀបការ ជាមួយនឹងបុរសប្រភេទនេះឡើយ ។
៤- បុរសដែលគិតតែពីសំងំនៅក្នុងផ្ទះ
ចំពោះបុរសណាដែលនៅពេលយប់ពុំចេញដើររហេតរហូត ហើយសំងំនៅតែក្នុងផ្ទះនោះ
គួរចាត់ទុក ជាការ ល្អប្រពៃទៅចុះ ។ ខ្ញុំទៅលេងផ្ទះ មិត្តភក្តិ ម្នាក់
ដោយស្នាក់នៅអស់រយៈពេល ៣ថ្ងៃ ហើយក៏វេទនា ចិត្តមិនស្ទើរឡើយ ។
បុរសនោះបើមើលពីខាងក្រៅ ហាក់ដូចជា ស្លូតបូតរម្យទម សម្បើមណាស់ ប៉ុន្តែ ស្រាប់
តែដណ្តើមយកតេឡេកុម៉្មង់ មិនដាក់ពីដៃ ហើយបើទោះជាខ្ញុំចង់មើលកម្មវិធី
និងព្រឹត្តិការណ៍ ផ្សេងៗក្តី ក៏បុរសនោះ មិនខ្ចី រវីរវល់ដែរ ។
ដូច្នេះលើកណាក៏ដូចលើកណាដែរ ខ្ញុំបរាជ័យរហូតហើយ ខ្ញុំក៏ខាំមាត់
សង្កត់ចិត្តដោយគិត ក្នុងចិត្តថា “ដាច់ខាតមិនត្រូវ រៀបការ
ជាមួយនឹងបុរសម្នាក់នេះ” ។
៥- បុរសដែលស្រឡាញ់ឈុតស្លៀកពាក់ជ្រុល
ចំពោះបុរសណាដែលស្លៀកពាក់ ស្អាតបាតសមរម្យជាការល្អប្រសើរ
ប៉ុន្តែបើស្លៀកពាក់ ស្រស់ ឆើតឆាយ ប្លែកពីគេពីឯង នោះជាបុរស ស្រឡាញ់
ខ្លួនឯងជ្រុល ។ ដូច្នេះនៅក្នុងជីវិតអាពាហ៍ពិពាហ៍ ពុំចេះមានការអត់ឱនឡើយ ។
ចូរគិតមើលចុះថា បុរសម្នាក់ដែលមានឈុតសម្លៀកបំពាក់ ច្រើន ជាងខ្ញុំ
ហើយក្នុងមួយខែចំណាយប្រាក់ ទិញសម្លៀកបំពាក់ ក៏ច្រើនជាងខ្ញុំដែរ ។
ជារៀងរាល់ថ្ងៃពេលព្រឹកព្រលឹម មុនពេលចេញពីផ្ទះក៏បានត្រិះរិះពិចារណាថា
តើឈុតពណ៌ខៀវ នេះល្អ ឬឈុតពណ៌ខ្មៅនេះទើបល្អ ព្រមទាំងគួប ផ្សំជាមួយនឹងស្បែកជើង
ស្បែកពណ៌ត្នោត ។ ដូច្នេះជឿជាក់ថា បុរសប្រភេទនេះ ពិបាកស្វែងរកប្រពន្ធបន្តិច
៕

0 comments:
Post a Comment