Friday, October 5, 2012

ពេលវេលាដែល អ្នកត្រូវបារម្ភ ពេលហូរទឹករំអិល តាមទ្វារមាស

ការហូរទឹករំអិលជាតាមទ្វារមាស ធម្មតាមានប្រយោជន៍ របស់វាច្រើនដូចជា លាងសម្អាត និងបន្សើមទ្វារមាស ព្រមទាំងជួយការពារ និងប្រឆាំងជំងឺឆ្លង តាមទ្វារមាសទៀតផង ។ ទោះបីជាក្លិន សភាពនិងចំនួនរបស់វា មានលក្ខណៈធម្មតាក៏ដោយ ក៏ការប្រែប្រួលមួយចំនួននៃ ការហូរទឹករំអិលនេះ ប្រហែលជាសញ្ញានៃបញ្ហា ណាមួយហើយ ។
ដំបូង វាអាចជួយយើងយល់ដឹង ពីភាពខុសគ្នាមួយចំនួន រវាងទឹករំអិលដែលធម្មតា និងមិនធម្មតា ។ ទឹករំអិលទ្វារមាសធម្មតា អាចប្រែប្រួលទៅតាមសភាព និងពណ៌របស់វា ដូចជា រាវ ស្អិត ខាប់ និងទន់ៗអន្ធិលៗ ។ ចំពោះពណ៌វិញគួរតែថ្លា ស ឬគ្មានពណ៌តែម្តង ។
យកល្អ គួរតែយកចិត្តទុកដាក់ ចំពោះការប្រែប្រួល ទាំងឡាយនៅក្នុងទឹករំអិល ទ្វារមាស ហើយការប្រែប្រួល ដូចខាងក្រោមនេះប្រហែលជា អាចបញ្ជាក់ ពីបញ្ហាបាន៖
• ប្រែប្រួលទៅលើក្លិន (ជាពិសេសពេល មានក្លិនស្អុយ)
• ប្រែប្រួលទៅលើពណ៌ ឬសភាពរបស់វា (ជាពិសេសពណ៌បៃតង ប្រផេះ ឬអ្វីក៏ដោយដែល ដូចជាខ្ទុះ)
• ប្រែប្រួលទៅលើសភាពរបស់វា (ដូចជា មានពពុះ ឬដូចហ្វ្រូម៉ាតពណ៌ស)
• រមាស់ ក្រហាយ ហើម ឬក្រហមនៅទ្វារមាស
• ហូរឈាម ឬកន្ទួលក្នុងទ្វាមាស ដែលមិនមែនជា ពេលមករដូវ ។
ការបង្ករោគក្នុងទ្វារមាសដូចជា ជំងឺរលាកក្នុងទ្វារមាស ដោយសារបាក់តេរី រោគផ្សិត (Candidiasis) និងជំងឺ Trichomoniasis សុទ្ធតែពេញនិយមធ្វើ ឲ្យប្រែប្រួលដល់ទឹករំអិល ក្នុងទ្វារមាសស្ត្រី ។ ជំងឺឆ្លងមួយចំនួន ដែលអាចបណ្តាលឲ្យប្រែប្រួល ទឹករំអិលទ្វារមាសដែរនោះ គឺ ជំងឺឆ្លងក្នុងពេលរួមភេទ ដូចជាជំងឺប្រមះ ទឹកបាយជាដើម ។
ប្រសិនបើអ្នកសម្គាល់ឃើញ មានការប្រែប្រួលទាំងឡាយ ដែលកើតមានក្នុង ទឹករំអិលរបស់អ្នក ឬយល់ថាអ្នកកំពុងតែ មានបញ្ហា អ្នកគួរតែទៅពិគ្រោះ ជាមួយគ្រូពេទ្យឲ្យបាន ឆាប់តាមតែអាចធ្វើទៅបាន ។
រោគសញ្ញានៃជំងឺឆ្លងទាំងនេះ អាចមានលក្ខណៈស្រដៀង គ្នាខ្លាំងណាស់ ប៉ុន្តែយើងមានភាពខុសគ្នា មួយចំនួនទៀតដែលត្រូវ ស្វែងរកដូចជា៖
• ជំងឺរោគផ្សិតប្រហែល បណ្តាលឲ្យទឹករំអិលទ្វារមាស ក្លាយទៅជាពណ៌ស និងស្អិតខ្លាំង ប្រហាក់ប្រហែលគ្នាទៅ នឹងពណ៌ហ្វ្រូម៉ាតសដែរ ។ ការបង្ករោគផ្សិតច្រើន តែមិនឲ្យមានក្លិនអ្វី ខ្លាំងនោះទេ ប៉ុន្តែប្រហែលជាឲ្យ មានសញ្ញារមាស់ និងក្រហាយធ្ងន់ធ្ងរ ។
• ជំងឺរលាកទ្វារមាស ដោយសារបាក់តេរី ប្រហែលជាបណ្តាលឲ្យ ទឹករំអិលទ្វារមាសមាន ក្លិនឆ្អាបដូចត្រី ហើយមានសភាពរាវ និងពណ៌ប្រផេះ ។
• ជំងឺ Trichomoniasis ដែលជាជំងឺកាមរោគកើត មានជាញឹកញាប់នោះ ប្រហែលជាបង្កឲ្យ មានក្លិនឈួលខ្លាំង។ ទឹករំអិលប្រហែលក្លាយទៅជា ពណ៌បៃតងលាយលឿង និងមានពពុះ។ ជំងឺនេះច្រើនតែបណ្តាល ឲ្យមានការរមាស់ក្នុងទ្វារមាស និងឈឺចាប់ក្នុងពេល បត់ជើងតូច ។
យកល្អគួរតែទៅពិគ្រោះជាមួយ គ្រូពេទ្យប្រសិនបើអ្នកមាន រោគសញ្ញាទាំងឡាយណា ដែលទាក់ទងនឹង ការប្រែប្រួលទឹករំអិលទ្វារមាស ។ រឿងនេះពិតជាមាន សារៈសំខាន់សម្រាប់ក្មេងស្រី ដែលបានរួមភេទរួច ជាពិសេសមិន ប្រើស្រោមអនាម័យ។ ប្រសិនបើអ្នកគិតថា ប្រហែលជាមានជំងឺកាមរោគ ឬបានប្រឈមមុខ នឹងជំងឺកាមរោគរួចហើយ ចូរធ្វើយ៉ាងណាឲ្យ គ្រូពេទ្យដឹង អំពីរឿងនេះផង។ ជាមួយគ្នានេះដែរ ចូរទៅពិគ្រោះ ជាមួយគ្រូពេទ្យភ្លាម នៅពេលការហូរ ទឹករំអិលនោះ កើតជាមួយគ្នានឹងក្តៅខ្លួន ឬឈឺពោះ ឬឈឺក្នុងអាងត្រគៀក ៕

Photo by Looking Today

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More