Thursday, October 4, 2012

សារប្រយោជន៍របស់ ផ្លែស្ត្របឺរី សម្រាប់សុខភាព

សារប្រយោជន៍របស់ ផ្លែស្ត្របឺរី សម្រាប់សុខភាព

តើអ្នកមានធ្លាប់ទទួលទាន ផ្លែស្ត្របឺរីដែរឬទេ ? មានមនុស្សជាច្រើន ចូលចិត្តញុំាវា ដោយសារតែវាមាន រសជាតិឈ្ងុយឆ្ងាញ់ ប៉ុន្តែទន្ទឹមនឹងនេះ ពួកវាក៏បានផ្តល់ អត្ថប្រយោជន៍ ជាច្រើនចំពោះសុខភាពអ្នក ផងដែរ ។ ខាងក្រោមនេះ គឺជាគុណសម្បត្តិ ដែលអ្នកអាចនឹង ទទួលបានពី ការទទួលទានផ្លែស្ត្របឺរី ៖
ថែរក្សាភ្នែកៈ មូលហេតុជាបឋម សម្រាប់បញ្ហាភ្នែក ស្ទើរតែទាំងអស់ គឺដោយសារតែពពួក រ៉ាឌីកាល់ស៊េរី និង កង្វះសារជាតិចិញ្ចឹម ជាក់លាក់ណាមួយ ។ ជាមួយនឹង ការកើនឡើងនៃអាយុ និង រួមផងដែរនូវ កង្វះសារជាតិចិញ្ចឹម ការពារទាំងនេះ គឺអាចធ្វើឲ្យ ពពួកអុកស៊ីតដែលមាន ឥទ្ធិពលអាក្រក់ ឬ រ៉ាឌីកាល់ស៊េរី អាចផ្តល់ ផលបំផ្លាញដ៏ធ្ងន់ធ្ងរ ដល់ភ្នែករបស់ពួកយើង មានដូចជា ភ្នែកទៅជាស្ងួត, ភាពអន់ថយនៃការមើលឃើញ របស់សរសៃប្រសាទភ្នែក, ជំងឺភ្នែក, ការមើលឃើញចុះអន់ខ្សោយ និង ធ្វើឲ្យពួកវា ងាយនឹងរងការ ចម្លងរោគបានផងដែរ ។
សមាសធាតុប្រឆាំងនឹង ប្រតិកម្មអុកស៊ីត មានដូចជា វីតាមីន C Flavonoids, Phenolic Phytochemicals និង Elagic Acid ដែលមានវត្តមាន នៅក្នុងផ្លែស្ត្របឺរី គឺអាចជួយបញ្ចៀសនូវ ស្ថានភាព នេះបាន ក្នុងកម្រិតមួយដ៏ខ្ពស់ ។ កត្តាមួយផ្សេងទៀត នោះគឺថា ការមានសម្ពាធនៅក្នុង គ្រាប់ភ្នែក ហើយរាល់ការរំខានណាមួយ ដែលកើតមានចំពោះវា ក៏បានប៉ះពាល់ដល់ គ្រាប់ភ្នែកផងដែរ។ ហើយក្នុងករណីនេះ ផ្លែស្ត្របឺរី ក៏អាចជួយ ដោះស្រាយបញ្ហានេះ បានផងដែរ ដោយសារតែវាមានផ្ទុក នូវសារជាតិប៉ូតាស្យូម ដែលអាចជួយរក្សា បាននូវសម្ពាធ ដ៏ត្រឹមត្រូវមួយ ។
ជំងឺរលាកសន្លាក់ៈ ការចុះអន់ថយនៃសាច់ដុំ និង ជាលិកា ដែលបានស្ងួតបាត់បង់ នូវសារជាតិរាវ ដែលបានជួយ ដល់ការធ្វើចលនា នៃសន្លាក់ និង ការកើនឡើងនៃ សារជាតិពុល និង អាស៊ីត នៅក្នុងរាងកាយ គឺជាឥទ្ធិពលនៃជំងឺ ដែលកើតមានដោយសារ តែវត្តមាន របស់រ៉ាឌីកាល់សេរី នៅក្នុងខ្លួនប្រាណយើង ហើយវាក៏ ជាមូលហេតុដំបូង ដែលធ្វើឲ្យអ្នកមានជំងឺ សន្លាក់ផងដែរ ។ ផ្លែស្ត្របឺរី ដែលមានផ្ទុកនូវ ក្រុមនៃសមាសធាតុប្រឆាំង នឹងប្រតិកម្មអុកស៊ីត និង ជាអ្នកបន្សាបជាតិ ពុល គឺអាចមានប្រសិទ្ធភាព ក្នុងការជួយបំបាត់នូវ គ្រោះមហន្តរាយ ចំពោះសុខភាពទាំងនេះ ឲ្យចាកឆ្ងាយបាន ។
ការពារជំងឺមហារីកៈ វីតាមីន C, Folate និង Anthocyanin, Quercetin និង Kaempferol  ដែលពួកវា ទាំងអស់នេះបាន រួមបញ្ចូលគ្នាជាក្រុម ដ៏ប្រសើរមួយ ក្នុងការប្រឆាំងនឹងជំងឺមហារីក និង ដុំសាច់។ ការទទួលទាននូវ ផ្លែស្ត្របឺរីជាប្រចាំថ្ងៃ គឺត្រូវបានគេកត់សម្គាល់ថា វាអាចជួយកាត់ បន្ថយបាននូវការរីកលូតលាស់ របស់កោសិកាមហារីក ។
ជួយដល់មុខងារ របស់ខួរក្បាលៈ វាជាការអង្កេតជាទូទៅ ដែលគេឃើញថា មនុស្សចាស់គឺងាយ ហាក់នឹងបាត់បង់ ការចងចាំ របស់ពួកគេ និង ធ្វើការគ្រប់គ្រងបាន នូវសកម្មភាពរបស់ពួកគេ ជាដើម។ នេះដោយសារតែ ភាពចាស់ជរារបស់ ខួរក្បាល និង ប្រព័ន្ធសរសៃប្រសាទ របស់ពួកគេ ។ ជាការពិត រ៉ាឌីកាល់សេរី ដែលជាភ្នាក់ងារ ទទួលខុសត្រូវយ៉ាងខ្ពស់ សម្រាប់ភាពចាស់ គឺមាន ឥទ្ធិពលដ៏អាក្រក់ដល់ ប្រព័ន្ធទាំងនេះ។ ដោយសារតែពួកវា កោសិការបស់ ខួរក្បាលចាប់ផ្តើមចុះ អន់ថយ និង ទន់ខ្សោយ ។ តែផ្លែស្ត្របឺរី អាចជួយអ្នកឲ្យ ជៀសផុតពីបញ្ហានេះបាន ។ វីតាមីន C និង phytochemicals នៅក្នុងផ្លែស្តបឺរីនេះ គឺអាចជួយបន្សាបនូវឥទ្ធិពល នៃប្រតិកម្មអុកស៊ីតទាំង នេះ និង ជួយធ្វើឲ្យប្រព័ន្ធទាំងនេះ មានអាយុកាលក្មេង ជាងមុនបាន។ លើសពីនេះទៅទៀត ផ្លែស្ត្របឺរី ក៏សំបូរទៅដោយសារជាតិ iodine ផងដែរ ដែលវាជួយដល់ការ ធ្វើឲ្យមុខងារនៃ ខួរក្បាល និង ប្រព័ន្ធប្រសាទ មានដំណើរការបានត្រឹមត្រូវល្អ ។
ការពារជំងឺលើស សម្ពាធឈាមៈ ផ្លែស្ត្របឺរី គឺពិតជាល្អ ដោយសារតែមានផ្ទុកនូវ សារជាតិ ប៉ូតាស្យូម និងម៉ាញ៉េស្យូម ដែលពួកវាទាំងពីរនេះ គឺមានប្រសិទ្ធភាពយ៉ាងខ្ពស់ ក្នុងការជួយបន្ទាប នូវសម្ពាធឈាម ដែលបណ្តាលមកពីសារជាតិសូដ្យូម ។
ការពារជំងឺបេះដូងៈ ការមានផ្ទុកនូវសារជាតិសរសៃខ្ពស់, Folate គ្មានខ្លាញ់ និង មាននូវសមាស ធាតុប្រឆាំងនឹង ប្រតិកម្មអុកស៊ីតកម្ម មានដូចជា វីតាមីន C  ហើយនិង សារជាតិ phytochemicals ( Flavonoids) រួមបញ្ចូលគ្នា បានផ្តល់នូវផលដ៏ល្អ ចំពោះសុខភាពបេះដូង ដោយសារតែវាមាន ប្រសិទ្ធភាពខ្ពស់ ក្នុងការកាត់បន្ថយនូវ ជាតិកូឡេស្តេរ៉ូល។ ក្រុមគ្រួសារនៃសារជាតិវីតាមីន B ដែលមាននៅក្នុង ផ្លែស្ត្របឺរី ក៏អាចពង្រឹងដល់សាច់ដុំបេះដូង និង ជួយធ្វើឲ្យមុខងារបេះដូង ប្រសើរជាងមុនបាន ។
អត្ថប្រយោជន៍ផ្សេងទៀតៈ សារជាតិ Folate គឺត្រូវបានគេដឹងផងដែរថា វាអាចជួយការពារបាន នូវកំណើតមិនប្រក្រតី។ សារជាតិវីតាមីន C គឺមានប្រសិទ្ធភាព ការពារយ៉ាងខ្លាំងពី ការបង្ករោគ និង ជំងឺផ្តាសាយ ។ សារជាតិ phytonutrients ក៏មានផ្ទុកនូវសមាសធាតុ ប្រឆាំងនឹងការរលាក បានផងដែរ ៕
Photo by Looking Today

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More