ភ្នំពេញ៖ បន្ទាប់ពីបានធ្វើសកម្មភាពថត ខ្សែភាពយន្តរឿង
"វិញ្ញាណបិសាច ជញ្ជក់ឈាម" នៅក្នុងទឹកដីនៃប្រទេស ថៃរួចមក
ក្រុមតារាចម្រៀងល្បីៗ របស់ផលិតកម្ម សាន់ដេ (Sunday) បានបន្តដំណើរ
ទៅកាន់ទីក្រុង ហុងកុង ប្រទេសចិន ដើម្បីផ្តិតយកឈុតឆាក ជាច្រើនទៀត
តាមការគ្រោងទុក ។
ការចេញដំណើររបស់ ក្រុមតារាចម្រៀង និងក្រុមបច្ចេកទេសថត របស់ផលិតកម្ម
សាន់ដេ និងត្រូវចាកចេញ ពីប្រទេសកម្ពុជា នៅវេលាម៉ោង ១០ព្រឹក ថ្ងៃទី៦ ខែតុលា
ឆ្នាំ២០១២ (ស្អែកនេះ) ដោយមានការរួម ដំណើរពីលោក ឡាយ សុខចំរើន
ប្រធានគ្រប់គ្រងទូទៅ ក្នុងផលិតកម្ម និងតារាៗប្រុស ស្រី ជាង១០នាក់ផ្សេងទៀត។
តាមការឲ្យដឹងពីលោក ខេមរៈ ភារុណ បានប្រាប់ថា គម្រោងនៃការចេញទៅថត
ខ្សែភាពយន្តរឿង "វិញ្ញាណបិសាច ជញ្ជក់ឈាម " នៅទីក្រុងហុងកុងនេះ
គឺត្រូវចំណាយពេល យ៉ាងយូរបំផុត ១សប្តាហ៍ ដោយត្រូវចេញដំណើរ នៅថ្ងៃស្អែកនេះ
នឹងត្រូវទៅដល់ ទីក្រុងហុងកុងប្រទេសចិន នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០១២
ហើយនឹងរៀបចំ ថតនៅថ្ងៃបន្ទាប់ ។
ជាការពិតរឿង "វិញ្ញាណបិសាច ជញ្ជក់ឈាម" ត្រូវបានលោក ខេមរៈ ភារុណ អះអាងថា
នៅខ្វះប្លង់ថត តែក្រៅប្រទេសប៉ុណ្ណោះ ពោលគឺនៅខ្វះតែ
ទិដ្ឋភាពរឿងទីក្រុងហុងកុង ក្នុងទីក្រុងនេះឯង ។ ពេលបញ្ចប់ ការថតត្រឡប់មកវិញ
គឺយើងគ្រាន់តែរៀបចំ បច្ចេកទេសកាត់តជាការស្រេច ហើយនឹងគ្រោងដាក់
បញ្ចាំងក្នុងឱកាស ពិធីបុណ្យអ៊ុំទូក អកអំបុក និងសំពះព្រះខែ
នៅពេលខាងមុខដ៏ខ្លីនេះ ៕









0 comments:
Post a Comment