ជ្រើសរើសអាហារ ដើម្បីបង្ការ ជំងឺមហារីកសុដន់
សព្វថ្ងៃនេះមានស្ត្រីជាច្រើននាក់អាច ប្រើវិធីបង្ការ និងធ្វើឲ្យមហារីកសុដន់ ជាឡើងវិញបាន។ ទោះបីជាយ៉ាងណាក៏ដោយ កត្តាដែលធ្វើឲ្យស្ត្រីកើត មានជំងឺមហារីកសុដន់ នៅតែកំពុងកើនឡើង ដដែល។ នៅឆ្នាំ ២០១៥ខាងមុខ នឹងអាចមានស្ត្រីម្នាក់ ក្នុងចំនោម ៨នាក់មានជំងឺមហារីកសុដន់ ក្នុងពេលណាមួយនៃជីវិតរបស់ពួកគេ ហើយច្រើនតែកើត លើស្ត្រីវ័យ ៣៥ និង ៥៤ឆ្នាំ។ អ្នកខ្លាចជំងឺមហារីក សុដន់មែនទេ? បើដូច្នេះមែន អ្នកគួរតែ យកចិត្តទុកដាក់អ្វី ដែលអ្នកបរិភោគ។អាហារដែលអ្នកត្រូវចៀស វាងរួមមានដូចខាងក្រោម:
· ចូរកាត់បន្ថយការផឹកស្រា កុំឲ្យច្រើនជាងមួយដង ក្នុងមួយថ្ងៃ។
· ខ្លាញ់សត្វគួរតែញ៉ាំឲ្យបានតិចបំផុត។
· កាត់បន្ថយការញ៉ាំអាហារ ដែលធ្វើពីទឹកដោះ ជាពិសេសទឹកដោះគោ ជៀម និងពពែ ហើយប្រសិនបើ អ្នកពិតជាត្រូវការវាមែន ចូរជ្រើសរើសផលិតផល ណាដែលមានជាតិខ្លាញ់ទាប។
· មិនត្រូវចំអិនអាហារ ទាំងថង់ផ្លាស្ទិចនោះទេ ព្រោះសារធាតុគីមី របស់វានឹងជ្រាប ចូលទៅក្នុងអាហារ។
· ចូរចៀសវាងអាហារឆារ ឬចៀនគ្រប់ប្រភេទ៕

0 comments:
Post a Comment