ភ្នំពេញ៖ ខណៈដែលតារាសម្ដែងពូកែលាក់ប្រវត្តិ
និងសម្បូរដោយរឿង អាស្រូវស្នេហាមិនចេះចប់ កែវ នីសា កំពុងតែដើរលេង
យ៉ាងសប្បាយក្អាកក្អាយ នៅលើទឹកដីអូស្រ្តាលី គេហទំព័រ LookingTODAY
សូមពាំនាំប្រិយមិត្ត ទៅទស្សនា រូបថតពីកុមារភាព
របស់តារាសម្ដែងល្បីឈ្មោះរូបនេះ ថាតើកាលពី កែវ នីសា នៅក្មេងវ័យ នាងមាន
សម្រស់ស្អាតកម្រិតណា?
ថ្មីៗនេះ តារាសម្ដែងពូកែលាក់ប្រវត្តិ កែវ នីសា បានចាកចេញទៅកាន់
ប្រទេសសម្បូរដោយ ស្រាទំពាំងបាយជូ ស្ងាត់ៗតែម្នាក់ឯង មិនដឹងថា
នាងធ្វើដំណើរឆ្លងទ្វីបនេះ ក្នុងបំណងទៅសម្ដែង ឬទៅលំហែរកាយនោះទេ
ហើយគ្មាននណាម្នាក់ បានដឹងពីដំណឹង ចាកចេញរបស់នាងឡើយ សូម្បីតែមិត្តភក្តិ
ជាសិល្បៈដូចគ្នា ។
យ៉ាងណាមិញ មុនពេលនាងចាកចេញដោយស្ងាត់ៗ នេះ កែវ នីសា បានបែកធ្លាយព័ត៌មានថា
នាងបែកបាក់ស្នេហា ជាមួយបុរសជាមន្រ្តីយោធា មានពាក់ផ្កាយនៅលើស្មា
ដោយសារតែបុរស ជាប្រុសស្នេហ៍ ដែលអះអាងថា ធ្លាប់យកចិត្តយកថ្លើម
នាងរហូតជូននាងដើរលេង ក្រៅប្រទេសញឹកញាប់នោះ បានដាក់បម្រាមនាង
មិនឲ្យចូលប្រឡូកក្នុងសិល្បៈ និងធានាចិញ្ចឹមនាង ឲ្យរស់ស្រួលលើគំន
មាសប្រាក់ទៀតផង ។
ប៉ុន្តែសំណើរនេះ ត្រូវបាន កែវ នីសា ទាត់ចោលមិនទទួលយក
ទើបធ្វើឲ្យមានការខ្វែងគំនិតគ្នា រហូតឈានដល់ការបែកបាក់ ព្រោះ កែវ នីសា
មិនអាចបោះបង់ ឬ ដើរចេញពីអាជីពមួយនេះបានឡើយ ខណៈដែលទីផ្សារសិល្បៈរបស់នាង
នៅតែត្រូវប៉ាន់ដដែល និងមានឈ្មោះល្បី មកដល់សព្វថ្ងៃក៏ដោយសារសិល្បៈ។
ខណៈដែល កែវ នីសា ជាតារាសម្ដែងល្បីឈ្មោះ ជាច្រើនឆ្នាំមកហើយនោះ
តែប្រិយមិត្តកម្របាន ឃើញរូបថតនាងពី កុមារភាពណាស់ ។ ថ្ងៃនេះ LookingTODAY
សូមបង្ហាញរូបថត នាងមួយចំនួន ដូចខាងក្រោម ថាតើពេល កែវ នីសា នៅពីក្មេងវ័យ
នាងមានសម្រស់ស្រស់ស្អាតកម្រិតណាដែរ ? ហើយបើប្រៀបធៀបនឹង រូបនាងបច្ចុប្បន្ន
តើខុសគ្នាបែបណាខ្លះ ?





0 comments:
Post a Comment