Thursday, October 4, 2012

អ្នកមានជំងឺលើសឈាម គួរកាត់បន្ថយជាតិ ស្រាកម្រិត ណាទើបល្អ?

Photo by Looking Today
ការកាត់បន្ថយការហូបសុរានិងអំបិល (ប៉ុន្ដែត្រូវរក្សាការហូប មានជាតិកាល់ស្យូម ម៉ាញេស្យូម និងប៉ូតាស្យូម ឱ្យនៅ ដដែល) អាចជួយឲ្យ អ្នកមិនចាំបាច់ ឱ្យប្រើឱសថព្យាបាល ការលើសឈាមបាន ។ ដូច្នេះ អ្នកត្រូវបន្ថយការហូបសុរា ។ ស្រាបៀរមិនត្រូវផឹក លើសពីពីរកំប៉ុង នៅក្នុងមួយថ្ងៃ ។ ស្រាទំពាំងបាយជូរ ត្រូវនៅក្រោម ២៣៥មីល្លីក្រាម ។ អំបិល ត្រូវហូបតិចជាង២ក្រាម ក្នុង១ថ្ងៃៗ ឬសូដ្យូមក្លរីត ក្រោម៥ក្រាម ។
ការហាត់ប្រាណក្នុងធាតុអាកាស ល្អបន្ដិចបន្ដួចក៏ អាចជួយបានដែរ ។ អ្នកដែលមានការលើសឈាម បឋមមិនចាំបាច់រឹតត្បិត សកម្មភាពអ្វីទេ ដរាបណាមាន ការត្រួតពិនិត្យ សម្ពាធឈាមជាប្រចាំ ។ ការហាត់ប្រាណជាប់ អាចជួយកាត់បន្ថយសម្ពាធ ឈាមនិងទម្ងន់បាន ហើយជួយឱ្យបេះដូងដើរបានល្អ និងមានសុខភាពល្អ ជាទូទៅបាន ៕

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More