ក្នុងមួយថ្ងៃៗមានសកម្មភាពច្រើន ដែលលោកអ្នកបានធ្វើ ហើយនៅក្នុង នោះមាន
សកម្មភាពខ្លះ មានសារប្រយោជន៏ចំពោះសុខភាព និងទង្វើខ្លះទៀត មានផលប៉ះពាល់
អាក្រក់ដល់ សុខភាព។
ក្នុងនោះផងដែរមានសកម្មភាពខ្លះ ដែលយើងធ្វើជាប្រចាំថ្ងៃ
ក្នុងរយៈពេលដ៏តិចតួច តែវា អាចជួយឲ្យយើង មានសុខភាពល្អ ផ្ទុយ ទៅវិញ សកម្មភាព
ដែលយើងអនុវត្ត ជាច្រើនម៉ោង បែរជាទទួលផល អវិជ្ជមានចំពោះរាងកាយ និងសុខភាព
ទៅវិញ។
ទោះបីជាយ៉ាងណាក្តី វាជារឿងមួយដ៏សមហេតុផល បំផុត សម្រាប់លោក
អ្នកដែលត្រូវតែ អនុវត្តនោះគឺ បើលោកអ្នកដឹងថា សកម្មភាព មួយមានសារ
ប្រយោជន៏ដល់ សុខភាព សូម លោកអ្នករក្សាធ្វើ វាបន្តទៀត តែបើលោកអ្នកដឹងថា
មានវាមានផលប៉ះពាល់ សូមព្យាយាម បោះបង់វាចោល។
ខាងក្រោមនេះ គឺជាសកម្មភាពដ៏តូចមួយដែលលោកអ្នកតែងតែ ធ្វើវាប្រចាំ
ប៉ុន្តែយើងគិតថា អ្នកប្រហែលជា មិនបានចាប់អារម្មណ៏ ដឹងទេថា
ការចំនាយពេលវេលាតិចតួច បំផុតរបស់អ្នក ក្នុងការ អនុវត្តនោះគឺ ការឡើងជណ្តើរ។
យោងទៅតាមការសិក្សាដែលបានធ្វើឡើងកាលពីពេលថ្មីៗនេះ នៅមហាវិទ្យាល័យ
អាស់ស្ទើ នៃប្រទេសអៀកឡង់ ភាគខាងជើង បានឲ្យដឹងថា ការឡើងជណ្តើរ
ក្នុងរយៈពេលដ៏ខ្លី ពេញមួយថ្ងៃៗ ពិតជាអាចធ្វើឲ្យសុខភាព
របស់អ្នកបានល្អប្រសើរ។
អ្នកស្រាវជ្រាវដែលមកពីមហាវិទ្យាល័យនេះ បានធ្វើការសិក្សាទៅ លើនារីចំនួន ១៥នាក់ ដោយធ្វើការ បែងចែកជាពីរក្រុម។
ក្រុមទី១ គឺមានស្រ្តីចំនួន ៨នាក់ ដែលនារីទាំងនោះធ្លាប់តែចំនាយ ពេលជាច្រើនម៉ោង អង្គុយ ធ្វើការ។
អ្នកស្រាវជ្រាវបានសុំឲ្យនារីទាំងនោះបង្កើតការលោក តាមជណ្តើរដោយ រាប់ចាប់បី លេខសូន្យ រហូតដល់លេខប្រាំ ជារៀងរាល់ ថ្ងៃក្នុង រយៈពេល២ខែ។
ការលោតឡើងរបស់ស្រ្តីនីមួយៗ ក្នុងរយៈពេល២ខែនេះ បានចំនួន ១៩៩ កាំដោយចំនាយ
ពេលត្រមតែ ២នាទីប៉ុណ្ណោះ។ ក្រុមអ្នក ស្រាវជ្រាវ ទាំងនោះបានរកឃើញថា
ស្រ្តីទាំងនោះមាន ការកើនឡើងខាងផ្នែក លំហាត់ប្រាណ ១៧ភាគរយ និង សារជាតិ
កូឡេស្តូរ៉ល ដែលមិនល្អ ចេញ បានប្រហែល ៨ភាគរយផងដែរ។
ក្រុមទី២ រួមមានស្រ្តីចំនួន ៧នាក់ ដែលមិនបានធ្វើអ្វីទាំងអស់
ដោយមិនបានធ្វើការ លោតឡើង កាំជណ្តើរនោះទេ។ លទ្ធផលដែល បានរកឃើញ
មិនមានអ្វីគួរឲ្យ ភ្ញាក់ផ្អើល នោះឡើយ គឺថាស្រ្តីទាំងនោះមិនមាន
សកម្មភាពអ្វីប្រែប្រួលសោះ ជាពិសេសសុខភាព បេះដូងរបស់ពួកគេ ៕

0 comments:
Post a Comment